![](https://www.msrsport.com/wp-content/uploads/2019/08/68724441_1104236316437466_9221963025588682752_n.jpg)
ឌិនណាផូ ថា ចិត្រា ល្អបើមានឱកាសចង់ប៉ះម្តងទៀត
ក្រោយបានត្រឹមស្មើពិន្ទុជាមួយកីឡាករគុនខ្មែរ ឡៅ ចិត្រា កាលពីសប្តាហ៍មុននាសង្វៀនខារ៉ាបាវ កីឡាករថៃ កាត់បារាំង ឌិនណាផូ លើកឡើងថា ចិត្រា ពិតជាកីឡាករល្អម្នាក់ ហើយបើមានឱកាសចង់ប៉ះគ្នាម្តងទៀត នាពេលណាមួយដើម្បីរកអ្នកឈ្នះ ។
ឌិនណាផូ ជាកីឡាករម្នាក់ធ្លាប់ឈ្នះជើងខ្លាំងខ្មែរជាច្រើននាក់រួចមកហើយដូចជា ឃុន ឌីម៉ា ឡុង សំណាង និង មឿន សុខហ៊ុច ផងដែរ ៕