Lukaku និយាយថារូបគេជាមួយនិង Pogba រួមទាំង Alexis តែងតែត្រូវបានគេទម្លាក់កំហុសពេលនៅ Manchester United
(BC-99)
Romelu Lukaku បានធ្វើការបរិយាយប្រាប់អ្នកសារព័ត៌មាននៅក្រោយពេលដែលរូបគេបានក្លាយជាកីឡាករពេញសិទ្ធរបស់ក្លិប Inter Milan នៅអ៊ីតាលីថារូបគេនិងមិត្តរួមក្រុមពីរនាក់ទៀតតែងតែរងនូវការទម្លាក់កំហុសកាលពីរដូវកាលមុនក្នុងក្រុមបិសាចក្រហម Manchester United។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Pogba និង Alexis Sanchez ក៏ជាគោលដៅនៃការនិយាយទម្លាក់កំហុសដាក់ដែរ។ នៅពេលដែលក្រុមទាំងមូលចាញ់ការប្រកួត ពួកគេទាំង៣រូបតែងតែក្លាយជាមូលហេតុដែលនាំអោយក្រុម Manchester United ទទួលរងបរាជ័យបែបនេះ។
Lukaku បាននិយាយបន្តទៀតថា ពួកគេបានលើកឡើងពីរូបរាងរបស់ខ្ញុំថាធាត់ដែលជាហេតុមិនអាចលេងអោយបានសមស្របទៅតាមប្រព័ន្ធប្រកួតរបស់ក្រុម។ ក៏ប៉ុន្តែខ្ញុំមានសេចក្តីរីករាយនៅពេលដែលខ្ញុំអាចលេងបានយ៉ាងល្អជាមួយក្រុមជម្រើសជាតិ។ ប្រហែលជា Pogba និង Alexis ក៏មានអារម្មណ៍មិនសប្បាយចិត្តដូចខ្ញុំដែរនៅពេលដែលភ្នែកអ្នកឯទៀតកំពុងសម្លឹងមករកយើង ហើយនិយាយថាមកពីយើងយ៉ាងនេះយ៉ាងនោះ ឬគួរតែធ្វើអីចេះអីចុះជាដើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានក្រុម Manchester United លក់ទៅអោយក្លិប Inter Milan នៅអ៊ីតាលីក្នុងតម្លៃ៧៥លានផោន។ រូបគេក៏ធ្លាប់បានបញ្ចេញចំណាប់អារម្មណ៍អំពីការចាកចេញពី Old Trafford តាំងតែពីលោក Mourinho នៅជាអ្នកចាត់ការទូរទៅរបស់ក្រុម Man Utd មកម៉្លេះ។