ឥណ្ឌូនេស៊ីមិនបញ្ជូនទាំងក្រុមបាល់ទាត់ និងហ្វូតសាលនារីទៅស៊ីហ្គេម
គណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ីបានប្រកាសថា នឹងមិនបញ្ជូនក្រុមបាល់ទាត់នារី និងហ្វូតសាលនារីរបស់ខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម ឆ្នាំនេះទេ។
ក្នុងលិខិតទៅកាន់គណៈកម្មការស៊ីហ្គេមលើកទី៣១ ឥណ្ឌូនេស៊ីបញ្ជូនតែក្រុមបុរសទេ។ តែយ៉ាងណា គេមិនដឹងពីហេតុផលនៃការមិនបញ្ជូនក្រុមនារីឡើយ។
ដូច្នេះសម្រាប់បាល់ទាត់នារី សល់តែ៧ក្រុមប៉ុណ្ណោះ ដែលក្នុងនោះនៅពូល A មានវៀតណាម, ហ្វីលីពីន និងកម្ពុជា។ ចំណែកពូល B មានថៃ, មីយ៉ាន់ម៉ា, ឡាវ និងសិង្ហបុរី។ ចំណែកហ្វូតសាលវិញមានថៃ, វៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕