ក្រៅពីគុនខ្មែរ និង យុទ្ធគុនខម ចាន់ រតនា មានគ្រូ៤ផ្សេងទៀតដែលហ្វឹកហាត់ជាមួយរាល់ថ្ងៃ
បន្ទាប់ពីបំបែកតំណត់ត្រាក្នុងនាមជាកីឡាករខ្មែរដំបូងគេ ដែលប្រកួតក្នុងកម្មវិធី One Champions ឈ្នះ៣ប្រកួតជាប់ៗគ្នា បានធ្វើឲ្យកេត្ត៍ឈ្មោះរបស់កីឡាករ ចាន់ រតនា កាន់តែល្បីរន្ទឺក្នុងនិងក្រៅស្រុក។ សរុបបទពិសោធន៌ដែល ចាន់ រតនា ចូលរួមប្រកួតក្នុងកម្មវិធី One កន្លងមកគឺ១០ប្រកួត ឈ្នះ៧ និង ចាញ់៣ដង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមសំដីរបស់កីឡាករ ចាន់ រតនា ក៏ធ្លាប់បាននិយាយប្រាប់ MSR ដែរថា៖ ការជោគជ័យក្នុងកម្មវិធី ONE Champions កន្លងមក មិនមែនផ្តើមចេញពីខ្លួនឯងម្នាក់ទេ ពោលគឺមានអ្នកនៅពីក្រោយខ្នងជាច្រើនរូបទៀតដែលបានជួយជម្រុញនៃការហ្វឹកហាត់របស់ខ្លួនឲ្យមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងនោះមានគ្រូជំនួយ៤រូបផ្សេងទៀត ដែលពួកគេបានជួយបង្វឹកដូចជា៖ ១គ្រូ BJJ ពាក្យពេញរបស់ BJJ គឺ (Brazilian jiu-jitsu) គឺស្រដៀងនឹងចំបាប់ខ្មែរ ក៏ស្រដៀងនឹងក្បាច់ Judo របស់ជប៉ុនផងដែរ តែភាគច្រើនឲ្យតែអ្នកចូលរួមប្រកួតក្នុងកម្មវិធី ONE Champions ក្តី UFC ក្តី ភាគច្រើនគឺគេហ្វឹកហាត់ក្បាច់ BJJ នេះឯង។
ទី២គ្រូ ប្រដាល់សកល៖ សកលគឺជាកីឡាមួយបែបដែលប្រកួតឲ្យប្រើដៃសុទ្ធ ដូចនេះក្បាច់យុទ្ធគុនខម និង គុនខ្មែរ ចាន់ រតនា ចេះហើយ ដូច្នេះចាំបាច់ត្រូវតែបង្កើនសកលមួយមុខទៀត មិនថាតែយើងនោះទេ សូម្បីកីឡាករល្បីៗនៅស្រុកគេក៏ហ្វឹកហាត់បែបនេះដូចគ្នា។
ទី៣ គ្រូកាយសម្ព័ន្ធ៖ BJJ ក្តី សកល ក្តី ក៏ត្រូវមានការផ្សារភ្ជាប់ពីការហ្វឹកហាត់កាយសម្ព័ន្ធនេះដែរ ដើម្បីឲ្យមានរាងស្អាត ពិសេសគឺសាច់ដុំ និងកំលាំងតែម្តង និងចុងក្រោយទី៤គឺ ហ្វឹកហាត់ MMA ពាក្យពេញរបស់ MMA គឺ Mix Martial Arts បកប្រែថា សិល្បះក្បាច់គុនចម្រុះ ដូចនេះក្រៅពីហាត់តាមវិញ្ញាសារផ្នែកនីមួយៗ កីឡាករ ចាន់ រតនា ក៏ត្រូវសរុបក្បាច់ និងហ្វឹកហាត់ក្បាច់ទាំងនោះចូលគ្នា ដើម្បីត្រៀមខ្លួនឡើងប្រកួតជាមួយដៃគូ ព្រោះថាកីឡាករផ្សេងៗដែលល្បីឈ្មោះក៏ហ្វឹកហាត់ដូចគ្នានេះដែរ។ សរុបមកកីឡាករដែលស្តង់ដារ គឺគេហ្វឹកហាត់មានគ្រូច្រើនតាមផ្នែកនីមួយៗបែបនេះ បើកីឡាករប្រកួតសម្រាប់តែមួយរួចឆ្នាំបាយ គឺពិបាកជោគជ័យក្នុងអាជីពអាកីឡាករណាស់៕