Barcelona បានលក់ Junior Firpo ឲ្យទៅ Leeds ក្នុងតម្លៃ១៥លានផោន
កីឡាករ Junior Firpo បានផ្ទេរទៅ Leeds United ក្នុងតម្លៃ ១៥ លានផោន ខណៈដែល Barca និងទទួលបានចំណេញ ២០% ប្រសិនបើមានការលក់បន្តទៅថ្ងៃអនាគត។
គួររំលឹកថា Firpo ជាកីឡាករទីបួនរបស់ Barcelona ដែលបានចាកចេញនៅរដូវក្តៅនេះ ខណៈអ្នកបន្ទាប់អាចជា Antoine Griezmann។
កីឡារករសញ្ជាតិ សាធារណរដ្ឋដូមីនីកែន ដែលមានអាយុ ២៤ ឆ្នាំបានធ្វើដំណើរទៅ Leeds អស់រយៈពេលជាច្រើនសប្តាហ៍ហើយដោយរង់ចាំពិនិត្យសុខភាព។ Firpo បានចុះកុងត្រា ៤ ឆ្នាំរហូតដល់រដូវក្តៅឆ្នាំ ២០២៥ ក្រោមការដឹកនាំដោយលោក Marcelo Bielsa៕