អាឡឺម៉ងមានឱកាសឈ្នះពាន World Cup 2018 បន្ទាប់ពីត្រូវបានវិភាគដោយ UBS
ក្រុមហ៊ុនវិនិយោគ UBS បានធ្វើគំរូប្រកួត World Cup ចំនួន 10,000 ដងលើកុំព្យូទ័រពួកគេបានវិភាគលទ្ធផលដើម្បីវាយតម្លៃឱកាសរបស់ក្រុមទាំងអស់ក្នុងការលើកពាន វាគិតថាប្រទេសអាល្លឺម៉ង់គឺជាទីពេញចិត្តសម្រាប់ការប្រកួតជាមួយនឹងឱកាស 24 ភាគរយ ក្នុងនោះវាក៏បានផ្តល់ឱ្យអ៊ីតាលីនូវចំណាត់ថ្នាក់ល្អមួយផងដែរ ទោះបីជាពួកគេមិនបានមានឪកាសមកកាន់ប្រទេសរុស្ស៊ីក៏ដោយ។
ក្នុងនោះផងដែរម៉ាស៊ីន UBS ក៏បានផ្តល់នូវចំណាត់អោយប្រេស៊ីល និង អេស្ប៉ាញ តាមពីក្រោយក្រុមអាឡឺម៉ងផងដែរ ដោយប្រេស៊ីឱកាសឈ្នះពាន១៩.៨ និង អេស្ប៉ាញទទួលបានឱកាស១៦.១ ស្របពេលដែលអង់គ្លេស បារាំង ហើយនឹង ប៊ែលហ្សិកមានឱកាសតាមពីក្រោយ៕