Real Betis កំពុងពិចារណា ក្នុងការនាំយកអតីតកីឡាករ Barcelona មកធ្វើជាគ្រូបង្វឹកនៅរដូវកាលក្រោយ
អតីតកីឡាករខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺកីឡាករ Xavi Hernandez’s កំពុងតែបោះជំហានមួយទៀតរបស់ខ្លួន ក្នុងការមកធ្វើជាអ្នកដឹកនាំក្រុមនៅក្នុងក្របខណ្ឌ La Liga គឺក្រុម Real Betis នៅរដូវកាលក្រោយនេះ ខណៈដែលក្រុម Seviila ក៏មានចំណាប់អារម្មណ៍ត្រូវការកីឡាកររូបនេះមកដឹកនាំដូចគ្នា ក្រោយពី Xavi បានព្យួរស្បែកជើងដោយបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា បន្ទាប់ពី Xavi Hernandez’s បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់ ក៏ត្រូវបានក្រុមអ្នកវិភាគគេប្រមាណថា Xavi កំពុងតែបោះជំហានដើម្បីក្លាយជាអ្នកដឹកនាំក្រុមបាល់ទាត់វិញម្តង ស្របពេលដែល Real Betis កំពុងតែសំលឹងឃើញសមត្ថភាពដឹកនាំរបស់អតីតកីឡាករ Barcelona រូបនេះ ម្យ៉ាងវិញទៀត Betis មានកីឡាករល្អៗដើម្បីទាក់ទាញ និងចង់លេងស្ទីលរបស់ Xavi ផងដែរ៕