ប្រធានក្លិប Lyon ថា Barca គ្មានលទ្ធភាពទិញ Depay ទេ
FC Barcelona កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុហើយអាចជ្រើសរើសបានតែ Memphis Depay ប្រសិនបើពួកគេលក់កីឡាករចេញខ្លះនៅរដូវក្តៅនេះ។
អ្នកសារព័ត៌មាន Fabrizio Romano បានបញ្ជាក់ថា Lyon បានយល់ព្រមជាមួយការដេញថ្លៃ ៣០លានអឺរ៉ូពី Barca សម្រាប់ Memphis Depay ។ យ៉ាងណា ESPN ឲ្យដឹងថា ក្រុមអ្នកមានបុណ្យ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការចុះកុងត្រា Depay ទេ។
ប្រធានក្លិប Lyon លោក Michel Aulas បានបង្ហាញពីបញ្ហានេះតាមរយៈបណ្តាញសង្គម។ លោកបានសរសេរថា “៖ប្រធានក្លិប Barcelona លោក Joseph Maria Batomeu បានប្រាប់ខ្ញុំថា Barca កំពុងមានវិបត្តិហិរញ្ញវត្ថុដោយសារតែផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ហើយទំនងជាមិនអាចផ្តល់ជូនណាមួយសម្រាប់ Depay ទេ។”
លោក Bartomeu បានបង្ហាញថា Barca ប្រឈមនឹងការបាត់បង់ប្រាក់ចំណូលចំនួន ៣០% ដោយសារការកូវីដ១៩ដែលស្មើនឹងប្រមាណជា ៣០០ លានអឺរ៉ូ។ អាទិភាពរបស់ក្លិបនាពេលបច្ចុប្បន្ននេះគឺចរចាកាត់បន្ថយប្រាក់ឈ្នួលកីឡាករ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយនេះវិក័យបត្រប្រាក់ខែរបស់ Barca បច្ចុប្បន្នស្ថិតនៅលំដាប់ទីមួយនៅអឺរ៉ុបដែលមានប្រាក់ឈ្នួលជាង ៥០៧លានអឺរ៉ូកាលពីរដូវកាលមុន។