
Tottenham Hotspur បានយល់ព្រមចុះកុងត្រាជាមួយ Sergio Reguilon ក្នុងតម្លៃ ៣០ លានផោន
បើយោងតាមប្រភព Fabrizio Romano បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានយល់ព្រមទិញយកកីឡាករSergio Reguilon របស់អធិរាជស Real Madrid ក្នុងតម្លៃ ៣០លានផោន។ ជាមួយគ្នានោះ Spur ក៏បានយល់ព្រមលើលក្ខខណ្ឌលក់កីឡាករ Reguilon ត្រឡប់ទៅឲ្យ Real វិញ បន្ទាប់ពី Man UTD មិនយល់ព្រមលើលក្ខខណ្ឌមួយនេះ។
គួររំលឹកថា បិសាចក្រហម Manchester United បានព្យាយាមចរចារទិញយកកីឡាករវ័យ២៣ឆ្នាំរូបនេះជាច្រើនលើកច្រើនសារតែមិនបានសម្រេច ព្រោះលក្ខខណ្ឌមិនត្រូវគ្នា។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជំនាញលេងស្លាបឆ្វេង ហើយត្រូវបាន Real Madrid យកមកបណ្តុះបណ្តាលតាំងពីឆ្នាំ២០១៥ ហើយក៏ធ្លាប់ឲ្យ Sevilla ខ្ចីជើងកាលពីរដូវកាលមុនផងដែរ៕