
ទៅ Real Madrid ឬនៅ PSG ? Mbappé គេបញ្ចាក់នៅចប់ខែនេះ
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថា នឹងធ្វើការប្រកាសពីអនាគតរបស់ខ្លួននៅរដូវកាលថ្មីខាងមុខទៅលេងក្លឹប Real Madrid ឬក៏នៅបន្តជាមួយក្លឹប Paris Saint Germain នៅចុងខែឧសភានេះ។
បើតាមព័ត៌មានជាច្រើនចុះផ្សាយកន្លងមក Mbappe នឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះហើយ តែគេនៅតែមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ ទោះជាគ្រួសាររបស់គេបានធ្វើដំណើរទៅជួបភាគីក្លឹបពីរគឺ Real និង PSG ដើម្បីទៅស្ដាប់ការចរចានិងផ្ដល់ឲ្យនៃកុងត្រាទៅលើកីឡាករនេះ។
ចំពោះខាង PSG នៅតែរក្សាជំហររហូតមកថាចង់បន្តកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធរូបនេះ រីឯ Real ក៏តែងតែចង់បានកីឡាកររូបនេះ និងមានភាពជឿជាក់ខ្ពស់ថានឹងយកអាចបាន៕
The Nightmare