បាល់ទាត់ជើងឯកវិទ្យាល័យឈានដល់សប្ដាហ៍ទី៤
ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យរដូវកាល២០២៣ បានឈានដល់សប្ដាហ៍ទី០៤ នៅថ្ងៃពុធ ទី២០ និងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
សម្រាប់ការប្រកួតនៅថ្ងៃពុធ ក្រុមវិទ្យាល័យព្រែកលៀប ត្រូវជួបវិទ្យាល័យជ័យវរ្ម័ន ទី០៧ នៅបឹងត្របែក, ក្រុមវិទ្យាល័យពងទឹកប៉ះម្ចាស់ផ្ទះច្បារអំពៅ និងស៊ីសុវត្ថិ ជួបកោះដាច់ នៅជ្រោយចង្វា។
សម្រាប់ថ្ងៃព្រហស្បតិ៍ ក្រុមវេសឡាញ ជួបឫស្សីកែវ នៅបឹងត្របែក, ឥន្ទ្រទេវី ប៉ះភ្នំពេញថ្មី នៅច្បារអំពៅ និងសាមគ្គី ប៉ះជ្រោយចង្វា នៅបឹងត្របែក៕