មាន់ខ្នាយមាសសម្រេចចែកផ្លូវគ្នាជាមួយតារាឆ្នើម២នាក់នាខែមករានេះ
Tottenham Hotspur ត្រៀមកីឡាករ២រូបចេញពីក្លឹបបន្ទាប់ពីពួកគេទាំងស្ថិតនៅក្រៅគំរោងប្រើប្រាស់របស់លោក Antonio Conte ។
កីឡាករដែលក្លឹបត្រៀមឲ្យចាកចេញនោះគឺ Dele Alli នឹង Giovani Lo Celso ដែលបច្ចុប្បន្នអ្នកទាំង២មានវ័យ ២៥ឆ្នាំដូចគ្នា ហើយរដូវកាល ២០២១–២០២២ នេះ Alli នឹង Lo Celso ហាក់មិនត្រូវបានលោក Conte ដាក់ឲ្យលេងញឹកញាប់នោះទេ ទើបពួកគេសម្រេចចង់ចាកចេញពីក្លឹប។
សូមបញ្ចាក់ដែរថា Dele Alli បានចូលរួមជាមួយក្លឹបចាប់តាំងពីឆ្នាំ ២០១៥ ខណះដែរ Giovani Lo Celso ជាកីឡាករដែលលោក Jose Mourinho យកមកចូលរួមរដូវកាល ២០១៩–២០២០ម៕
អត្ថបទ៖ Monsoon