ខ្សែបម្រើ Christian Eriksen សម្រេចការចុះកុងត្រាជាមួយក្លឹបមួយនៅ Premier League ហើយ
Brentford ត្រូវគេរាយការណ៍មកថា បានឈាដល់កិច្ចព្រមព្រៀងចុះកុងត្រាជាមួយ Christian Eriksen ចំនួន៦ខែហើយ ដោយមានភ្ជាប់លក្ខខ័ណ្ឌបន្តកិច្ចសន្យារយៈពេលយូរបន្ថែមទៀត។
ក្លឹបដែលទើបជាប់ឡើងមកកាន់ក្របខ័ណ្ឌ Premier League នារដូវកាលថ្មីនេះបានយកឈ្នះក្លឹបប្រជែងរបស់ខ្លួនមួយចំនួនទៀតដើម្បីសម្រេចការចរចារជាមួយអតីតសមាជិក AFC Ajax Amsterdam។
កីឡាករវ័យ២៩ឆ្នាំមិនបានពាក់ព័ន្ធជាមួយបាល់ទាត់ចំនួន៧ខែមកហើយ ក្រោយមានបញ្ហាដួលសន្លប់នៅលើទីលានក្នុងការប្រកួតពានរង្វាន់ UEFA Euro 2020 ដោយសារបញ្ហាបេះដូង។
គួរឱ្យដឹងថា ខ្សែបម្រើ Christian Eriksen បានបង្ហើបកាលពីពេលថ្មីៗនេះ ខ្លួនមានបំណងចង់លេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកម្តងទៀតក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។