ខ្សែប្រយុទ្ធ Heung Min-Son ប្រមូលពានប្រចាំឆ្នាំរបស់ Spurs យកម្នាក់ឯងគ្មានសល់
នៅការប្រកួតក្នុងដីជាលើកចុងក្រោយរបស់កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Heung-Min Son បានរួមចំណែកឯជួយឱ្យ Tottenham Hotspurs យកឈ្នះក្រុមកញ្រ្ជោងខៀវ Leicester City ដោយលទ្ធផល៣ទល់នឹង០ ហើយបន្តប្រដេញយកកៅអី Top6 នៅក្របខ័ណ្ឌ Premier League នារដូវកាលនេះ។
បើទោះបីជាក្រុមមាន់ខ្នាយមាសជួបវិបត្តិក្នុងរដូវកាលនេះយ៉ាងណាក្តី កីឡាករជនជាតិអាស៊ីបានឈ្នះពានរង្វាន់ឯកត្តជននៅ Spurs ជាច្រើនដូចជា កីឡាករល្អប្រចាំរដូវកាល, កីឡាករស៊ុតបញ្ចូលទីបានល្អជាងគេ, កីឡាករវ័យក្មេងល្អជាងគេ និងកីឡាករដែលមានប្រជាប្រិយភាពជាងគេផងដែរ។
គួរឱ្យដឹងថា គិតមកទល់ពេលនេះក្រុមរបស់លោក Jose Mourinho បានឡើងមកឈរនៅចំណាត់ថ្នាក់៦វិញដោយមាន៥៨ពិន្ទុនៅក្នុងដៃ ខណៈការប្រកួតចុងក្រោយប្រចាំរដូវកាលនេះគឺនឹងធ្វើដំណើរទៅផ្ទះរបស់ Crystal Palace។