គ្រូ Barca សុខចិត្តកាត់ប្រាក់ខែខ្លួនឯងដើម្បីជួយក្លិប
អ្នកចាត់ការ FC Barcelona លោក Ronald Koeman បានយល់ព្រមកាត់ប្រាក់ខែមួយចំនួនពីថ្លៃ១០លានផោនក្នុងមួយឆ្នាំរបស់លោកដើម្បីរួមចំណែកជួយក្លិប។
សេចក្ដីរាយការណ៍មកថា គ្រូបង្វឹកជនជាតិហុល្លង់ខាងលើនឹងនិយាយជាមួយកូនក្រុមនៅថ្ងៃនេះ ហើយរំពឹងថា ពួកគេនឹងធ្វើដូចលោក។
ក្លិបយក្សអេស្ប៉ាញខាងលើបានពិភាក្សារឿងកាត់បន្ថយប្រាក់ឈ្នួលនេះរាប់ខែមកហើយ អំឡុងវិបត្តិជំងឺកូវីដ១៩ ហើយក្លិបនេះចង់បន្ថយ១៧០លានផោន។
គិតមកទល់ពេលនេះ មានកីឡាករមួយចំនួនដូចជា Gerard Pique និង Frankie de Jong ជាដើមបានយល់ព្រមកាត់៣០ភាគរយ ប៉ុន្តែអ្នករកបានខ្ពស់ដូចជា Lionel Messi ជាដើមនោះ មិនទាន់យល់ព្រមនៅឡើយទេ។
ដោយឡែក សូម្បីក្រុមការងារគ្រូបង្វឹកក៏បានសម្រេចចិត្តបញ្ចុះប្រាក់ឈ្នួលរបស់ខ្លួនរួចរាល់ហើយដែរ៕