បទពិសោធន៍ថ្មីដ៏រំភើបក្នុងជំនួបសន្ទនាតាមរយៈវីដេអូផ្ទាល់ជាមួយសមាជិករបស់ក្រុមបិសាចក្រហម MAN UTD ជាមួយនឹងអ្នកគាំទ្រកម្ពុជាតាមរយៈ CHIVAS
ភ្នំពេញ— កាលពីថ្ងៃទី23 ខែកុម្ភៈឆ្នាំ2021 CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការជាមួយនឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លួវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើតនូវជំនឿមួយយ៉ាងមុតមាំថាភាពសាមគ្គីគ្នានឹងបង្កើតឲ្យមានភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើសយកការរួមបញ្ចូលគ្នារវាង Malts និង Grain វិស្គីដើម្បីផលិតចេញជាស្រាវិស្គីដ៏ល្អសម្រាប់បញ្ចូលទៅក្នុងដបដែលត្រូវបានគេទទួលស្គាល់នូវរសជាតិទូរទាំងពិភពលោក ធៀបទៅនឹងក្រុម Manchester United ដែលទទួលបានកិត្តិនាមជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោកដោយសារការសហការយ៉ាងស្អិតរមួតរវាងកីឡាករ និងអតីតកីឡាករដែលនំាឲ្យក្រុមទទួលបានជោគជ័យក្នុងទីលានប្រកួត។
គួរបញ្ជាក់ថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាស ឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី ។
ដំណើរទស្សនាការប្រកួតនៅទីក្រុង Manchester ប្រទេសអង់គ្លេស
ដំណើរទស្សនាការប្រកួតនៅប្រទេស សិង្ហបុរី
ដោយឡែកដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត 19 Chivas និង Manchester United នៅតែបន្តការសហការនេះសម្រាប់ឆ្នាំ 2021 ជាមួយនឹង បទពិសោធន៍ថ្មីស្រឡាងមួយទៀត គឺការផ្តល់សំណាងជូនអ្នកគាំទ្រ Chivas និង Manchester Untied នៅក្នុងប្រទេសកម្ពុជាសម្រាប់ ការជួបសន្ទនាជាមួយនឹងសមាជិកដែលជាកីឡាកររបស់ក្រុម Manchester United តាមរយៈវីដេអូផ្ទាល់ក្នុងរយៈពេលមួយម៉ោងពេញ។