
គ្រូបង្វឹក Jurgen Klopp រំពឹងថាខ្សែប្រយុទ្ធ Mohamed Salah នឹងអាចជាទាន់ពេលប៉ះជាមួយ FC Barcelona
អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបង្ហាញអារម្មណ៍បែបសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធ Mohamed Salah នឹងអាចជាទាន់ពេលដែល Liverpool បើកទ្វារផ្ទះ Anfield របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ FC Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ UEFA Champion League ជើងទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករអេហ្ស៊ីបបានរងរបួស ក្រោយការប៉ះទង្គិចជាមួយ អ្នកចាំទី Martin Dubravka របស់ Newcastle United កាលពីម្សិលមិញ ក្រោយស៊ុតបញ្ចូលទីបាន១គ្រាប់ ដោយត្រូវសែងចេញមកខាងក្រៅ ក្រោយក្រុមគ្រូពេទ្យបានចូលទៅពិនិត្យទៅដល់ទីលាន។
លោក Klopp បាននិយាយក្រោយចប់ការប្រកួតថា៖ “គេបានប៉ះទង្គិចចំក្បាលជាមួយអ្នកចាំទី ហើយបន្ទាប់មកគាត់ក៏ធ្លាក់ទៅលើដី ហើយការសម្រេចចិត្តគឺបញ្ឈប់គាត់ពីការប្រកួត ហើយយើងត្រូវតែទទួលយកការសម្រេចចិត្តនេះ។ យើងត្រូវតែរង់ចាំមើលសិន ព្រោះគេរបួសមិនសូវខ្លាំងទេ យ៉ាងណាខ្ញុំសង្ឃឹមថាគេនឹងអាចមកជួយក្រុមវិញបាននៅពាក់សប្តាហ៍ក្រោយ។”
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមហង្សក្រហមកំពុងតែមានវិបត្តិខ្សែប្រយុទ្ធក្រោយពេលដែល Roberto Firmino ត្រូវសម្រាកព្យាបាលរបួសរហូតដល់ចប់រដូវកាល ដោយសារតែមានបញ្ហាសាច់ដុំ ខណៈតំបន់ប្រយុទ្ធនាពេលបច្ចុប្បន្នគឺនៅសល់តែ Daniel Sturridge និង Divock Origi តែប៉ុណ្ណោះ។