Erling Haaland ឡើងយន្តហោះទៅកាន់ទីក្រុង Manchester ដើម្បីចរចាជាមួយក្រុម United
(BC-99)
Erling Haaland បានឡើងយន្ដហោះទៅកាន់ទីក្រុង Manchester ដើម្បីចរចាជាមួយក្រុម United មុនពេលដែលមានការយល់ព្រមក្នុងការផ្ទេរមកកាន់ Old Trafford ។
SunSport បានបង្ហើបឱ្យដឹងថាក្រុមរបស់លោក Ole Gunnar Solskjaer មានទំនុកចិត្តក្នុងការបំពេញកិច្ចព្រមព្រៀងលើកញ្ចប់ទឹកប្រាក់ចំនួន ៧៦ លានផោនសម្រាប់កីឡាករវ័យ ១៩ ឆ្នាំរូបនេះ។ យោងតាមទូរទស្សន៍ Tv2 របស់អូទ្រីសបានអោយដឹងថាកីឡាកររបស់ក្រុម Red Bull Salzburg ម្នាក់នេះបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Sola ក្នុងប្រទេសន័រវេសឆ្ពោះទៅកាន់ទីក្រុង Manchester តាំងពីព្រឹកថ្ងៃសុក្រមកម៉្លេះ។
ប្រភពព័ត៌មានខាងលើក៏បានរាយការណ៍បន្ថែមទៀតដែរថា Haaland បានធ្វើដំណើរជាមួយឪពុករបស់ខ្លួនដែលជាអ្នកលើកទឹកចិត្តអោយកូនប្រុសម្នាក់នេះចូលរួមជាមួយក្រុមបិសាចក្រហមដែរនោះ។
Manchester United មិនស្ទាក់ស្ទើរនៅក្នុងការតាមទិញយកខ្សែប្រយុទ្ធសញ្ជាតិណ័រវេយ៍នេះឡើយបើទោះជាមានមតិប្រឆាំងជំទាស់ពីសំណាក់អតីតកីឡាកររបស់ខ្លួនក៏ដូចជាការតាមប្រជែងទិញពីក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុបក៏ដោយ។
Haaland ធ្លាប់បានសហការណ៍គ្នាជាមួយអ្នកចាត់ការទូរទៅរបស់បិសាចក្រហមនាពេលបច្ចុប្បន្ន Ole Gunnar Solskjaer កាលពីពួកនៅជាកីឡាករនិងជាអ្នកដឹកនាំរបស់ក្រុម Molde ផងដែរដែលកាលណោះ Haaland បាននិយាយប្រាប់ Solskjaer ថាគេចង់ចូលរួមជាមួយ United នៅពេលណាមួយ។
គួរបញ្ជាក់ដែរថា Erling Haaland ធ្លាប់ជាកីឡាកររបស់ក្លិប Molde នាអំឡុងឆ្នាំ ២០១៧-២០១៩ ដោយចូលលេងបានចំនួន៣៩ប្រកួតនិងស៊ុតបញ្ចូលទីបាន១៤គ្រាប់។ សម្រាប់ក្លិប Red Bull Salzburg ដែលគេលេងអោយនាពេលបច្ចុប្បន្ននេះវិញ Haaland បានចូលរួមប្រកួតចំនួន១៦លើកនិងស៊ុតបញ្ចូលទីបានចំនួន១៧គ្រាប់។