អ៊ីតាលីមាន៥ក្រុមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានអឺរ៉ុបលើកដំបូង
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Serie A មានក្រុមចំនួនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់អឺរ៉ុបក្នុងរដូវកាលតែមួយ ពោល Inter Milan, AC Milan, Juventus, AS Roma និង Fiorentina ធ្វើបានក្នុងរដូវកាល២០២២/២០២៣នេះ។
នៅ UEFA Champions League គឺ Inter Milan និង AC Milan បានឡើងប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ់ក្រោយទម្លាក់ Benfica និង Napoli រៀងងៗខ្លួន។
ក្នុងពាន Europa League ក្រុមសេះបង្កង់ Juventus និង AS Roma បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។ ចំណែកនៅ UEFA Conference League វិញ Fiorentina បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕