
សរុបពានកីឡាករ និងគ្រូល្អ ក្រោយចប់លីគកំពូលកម្ពុជារដូវកាល២០២០
ថ្ងៃនេះក្រុមការងារ MSR សូមធ្វើការរៀបរាប់ជូនក្រោយការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ បានបញ្ចប់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ក្រុមជើងឯក និងអំពីកីឡាករ គ្រូបង្វឹក ក៏ដូចជាអ្នកចាំទីល្អ កីឡាកររកគ្រាប់បាល់បានច្រើនជាងគេជាដើម។
ខាងក្រោមនេះជាកីឡាករ និងគ្រូបង្វឹកល្អប្រចាំរដូវកាល២០២០នេះ៖
- ម៉ាត់ នូរុណ ជាប់ជាកីឡាករល្អប្រចាំលីគកំពូលរដូវកាល ២០២០ (រង្វាន់ ៣លានរៀល)
- លោកគ្រូ គីម ភក្ដី ជាប់ជាគ្រូល្អប្រចាំលីគកំពូលរដូវកាល ២០២០ (រង្វាន់ ៣លានរៀល)
- ហ៊ុល គីមហុយ ជាប់ជាអ្នកចាំទីល្អប្រចាំលីគរដូវកាលកំពូល ២០២០ (រង្វាន់ ៣លានរៀល)
- Befolo Mbarga Privat ជាម្ចាស់ស្បែកជើងមាសរដូវកាល ២០២០ (២រដូវកាលជាប់គ្នា) (រង្វាន់ ៣លានរៀល)
- អ៊ុំ វិចិត្រ និង យី ប៊ុនហៀង ជាអ្នកចាំទីរក្សាសំណាញ់ទីបានច្រើនជាងគេ
- សៀង ចន្ធា ជាកីឡករកម្ពុជាដែលរកបានគ្រាប់បាល់ច្រើនជាងគេ
សូមរំលឹកផងដែរថា ការប្រកួតលីគកំពូលកម្ពុជា នារដូវកាល២០២០ បានរកឃើញម្ចាស់ជើងឯកកាលពីម្សិលមិញ គឺក្រុម បឹងកេត បន្ទាប់ពីបង្ហាញខ្លួន ១៧ លើក មិនស្គាល់បរាជ័យ មានពិន្ទុសរុប ៤១ ស្មើជាមួយក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង (រូបមន្តក្នុងដី ក្រៅដី មិនគិតគ្រាប់ចំណេញឡើយ)៕