Gabriel Jesus ត្រូវបានគេគូររូបគំនូររបស់ខ្លួននៅលើផ្ទាំងជញ្ជាំក្នុងស្រុកកំណើត
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Man City កីឡាករ Gabriel Jesus ត្រូវបានគេគូររូបគំនូររបស់ខ្លួននៅលើផ្ទាំងជញ្ជាំក្នុងស្រុកកំណើត ឋិតក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល មុនពេលដែលរូបមានឈ្មោះទៅប្រទេសរុស្សីក្នុងយុទ្ធាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ។
រូបគំនូរនេះត្រូវបានគេធ្វើពិធីអបអរសាទរជាមួយនឹងស្នាមញញឹម ស្របពេលដែលខ្សែប្រយុទ្ធក្លឹប Manchester City បានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងនៅលើប្រព័ន្ធ Instagram។
Jesus បាននិយាយថា (ខ្ញុំមានមោទនភាពណាស់ដែលបានឃើញរឿងនេះកើតឡើងនៅកន្លែងដែលវាបានចាប់ផ្ដើមនៅស្រុកកំណើតរបស់ខ្ញុំគឺយ៉ាឌីមពេរី)។