អ្នកទស្សនាបង្កហិង្សាធ្វើឲ្យប៉ះពាល់ដល់ការប្រកួតរបស់ Marseille
ភាពចលាចលពីអ្នកទស្សនាធ្វើឲ្យការប្រកួត Europa League រវាង Marseille និង Galatasaray ឈានដល់ការផ្អាក៨នាទី។
ផ្កាភ្លើង និងវត្ថុផ្សេងៗត្រូវបានគប់ចូលទីលានដោយអ្នកគាំទ្រក្រុមភ្ញៀវ។ កងកម្លាំងមានសមត្ថកិច្ចបានចូលដល់ទីលានដើម្បីអន្តរាគមន៍ឲ្យស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។ សូម្បីគ្រូបង្គោល Galatasaray លោក Fatih Terim, ប្រធានក្រុម Fernando Muslera និង Dimitri Payet ក៏បានចូលសម្រួលស្ថានភាពដែរ។
ការប្រកួតដំណើរការឡើងវិញមុនចប់ការប្រកួតវគ្គទី១៩នាទី ខណៈកាំជ្រួចនៅតែបន្លឺសម្លេងពីកន្លែងអង្គុយ។
នៅទីលានឯណោះវិញ ខ្សែការពារ William Saliba របស់ Marseille និង Mbaye Diagne ក៏ត្រូវបានក្រុមអ្នកទស្សនាគប់ដាក់ដែរ។
មិនមែនជាលើកទី១ទេក្នុងរដូវកាលនេះដែល Marseille ពាក់ព័ន្ធក្នុងឧបត្តិហេតុបែបនេះ។ ជាក់ស្ដែង Payet ត្រូវបានអ្នកទស្សនាក្រុម Nice គប់នឹងដបទឹក ហើយសាមីខ្លួនក៏គប់ដាក់វិញមុនរាលដាល់ដល់ថ្នាក់ក្រុមបង្កទាំងនោះសម្រុកចូលទីលាន។
សូម្បីតែពេល Marseille ឈ្នះ Montpellier កាលខែសីហា ក៏មានការគប់ដបទឹកសុទ្ធពីអ្នកទស្សនាដែរ៕