ប៊ុន សុធា ក្លាយជាម្ចាស់ខ្សែក្រវាត់គូប៊ូតាជាលើកទី២
អ្នកប្រដាល់វ័យក្មេង ប៊ុន សុធា បានក្លាយជាម្ចាស់ខ្សែក្រវាត់គូប៊ូតារដូវកាលទី១១ បន្ទាប់ពីបានយកឈ្នះកីឡាករថៃ ផុនរាក់ ដោយពិន្ទុនាសង្វៀនបាយ័ន នាយប់ថ្ងៃសុក្រ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ។ នេះជាការឈ្នះខ្សែក្រវាត់គូប៊ូតា ជាលើកទី២ ហើយសម្រាប់អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ បន្ទាប់ធ្លាប់ឈ្នះម្តងកាលពីរដូវកាលមុនលើប្រភេទទម្ងន់ ៥៤ គីឡូក្រាមដោយយកឈ្នះ ខេម ចាន់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែក សុខ ធី វិញទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះពិន្ទុលើកីឡាករថៃ ក្នុងជាមួយគ្នានេះដែរ ៕