លោក ខឹម សុជាតិ សម្តែងការមិនពេញចិត្តនិងបញ្ជាក់ពីមូលហេតុនៃការបញ្ចប់អាជីព
លោក ខឹម សុជាតិ ដែលជាអជ្ញាកណ្តាលនិងជាគណកម្មការអោយពិន្ទុក្នុងការប្រកួតប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្តបានចេញមុខតាមការឡាយវីឌីអូក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន Khem Socheat ថាបានដកខ្លួនចេញពីការងាររបស់ខ្លួនអស់រយៈពេល៣ខែហើយ។
លោក ខឹម សុជាតិ បានអះអាងថាលោកបានប្រឡូកក្នុងអាជីពជាគ្រូបង្វឹកគុនខ្មែរក៏ដូចជាក្នុងជួរគណកម្មការសហព័ន្ធអស់រយៈពេល១៨ឆ្នាំមកហើយតែតម្លៃការងាររបស់គាត់ពុំត្រូវបានលើកទឹកចិត្តជាដើម។ លោកក៏បានលើកនូវការមិនសប្បាយចិត្តជាច្រើនទៀតដូចជាអំពើពុករលួយក្នុងការចាប់គូរប្រកួតជាដើម។ ក៏មានអ្នកគាំទ្រលោកបានចែករំលែកការឡាយរបស់លោកដោយភ្ជាប់នូវគំនិតផ្ទាល់ខ្លួនផងដែរ។
មិនទាន់មានការឆ្លើយតបណាមួយពីសហព័ន្ធគុនខ្មែរនៅឡើយទេចំពោះការចេញមុខមកបញ្ជាក់បែបនេះរបស់លោក ខឹម សុជាតិ។ MSR មានតែការសោកស្តាយនូវការសម្រេចចិត្តរបស់លោក ខឹម សុជាតិ និងសង្ឃឹមថាលោកនិងមានដំណោះស្រាយល្អជាងនេះ ជាជាងការដើរចេញបែបនេះក្នុងខណៈពេលដែលវិស័យគុនខ្មែររបស់យើងកំពុងតែធ្វើដំណើរទៅមុខនិងត្រូវការអ្នកមានសមត្ថភាពដើម្បីជួយជ្រោមជ្រែងនិងអភិរក្ស។
សូមចូលទៅមើលការឡាយរបស់លោក៖ https://www.facebook.com/khem.socheat.3