
ស៊ន អេលីត ប្រាប់មូលហេតុនាំយក ចាន់ ចំរើន មកក្លិប ឆ្មាសសែនសុខ
គ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់ឆ្មាសសែនសុខលោក ស៊ន អេលីត បានបង្ហើបពីកត្តាមួយចំនួនដែលលោកសម្រេចនាំយកអ្នកប្រដាល់គុនខ្មែរ ចាន់ ចំរើន ពីក្លិបនិរោចមានជ័យ មកកាន់ក្លិបរបស់លោក ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតអ្នកប្រដាល់ដែលកំពុងបណ្តុះគុនខ្មែរជាច្រើននាក់បានរៀបរាប់ថា ការដែលលោកយកកីឡាករនេះ មកដោយសារក្លិបរបស់លោកកំពុងចង់បានកីឡាករដែលមានបទពិសោធស្រាប់ដើម្បីពង្រឹងក្លិប ក៏ដូចជា ជួយណែនាំកីឡាករក្មេងៗនៅក្នុងក្លិបផ្ទាល់ ។ រឿងមួយទៀត ចាន់ ចំរើន គាត់ចង់មកចូលរួមជាមួយក្លិបឆ្មាស ផងដែរ ពីព្រោះមានកន្លែងស្នាក់នៅងាយស្រួល និងអាចនៅជាមួយប្អូនប្រុសរបស់គេដែលកំពុងហ្វឹតហាត់នៅក្លិបរបស់លោកគឺកីឡាករ អេលីត កែវឡុង ។
សូមបញ្ជាក់ថា ចាន់ ចំរើន ជាកូនសិស្សរបស់លោក ឯម ចាន់សុផល ប៉ុន្តែក្រោយគ្រូបង្វឹករូបនេះគាត់ ទទួលមរណៈភាពទៅ បច្ចុប្បន្នលោកគ្រូ ឯម វុត្ថា ជាបង្ហាត់នៅក្លិប និរោចមានជ័យ ។ បើតាមការបង្ហើបរបស់លោក ស៊ន អេលីត ក្រោយ មកក្លិបរបស់លោក ចាន់ ចំរើន នឹងមានឈ្មោះប្រកួតអន្តរជាតិនៅដើមខែកុម្ភៈខាងមុខនេះ ៕

រូប ចាន់ ចំរើន កាលប្រកួតជាមួយកីឡាករថៃ