
លោកគ្រូ មាស សុខគ្រី ចាប់ដៃគូជាមួយលោក ស្រ៊ឺ ស្រេង ដឹកនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុក
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាមានកីឡាករគុនខ្មែរជាច្រើនបានចេញទៅប្រកួតនៅក្រៅស្រុក ហើយការដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅស្រុកបាន ភាគច្រើនគឺពឹងទៅលើប្រូម៉ូទឺ ដែលអ្នកទាំងនោះជាអ្នករកទីផ្សារឲ្យកីឡាករចេញទៅប្រកួត។

លោក ហ៊ុន ចន្ទរាជ គ្រាដែលដឹកនាំ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ ទៅប្រកួតនៅភូមា
ក្នុងនោះប្រម៉ូទឺដែលគេស្គាល់ច្បាស់ថាជាអ្នកដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុកច្រើនជាងគេគឺលោកគ្រូ ហ៊ុន ចន្ទរាជ ។ ថ្មីៗនេះដែរ បើតាមការឲ្យដឹងពីសំណាក់លោកគ្រូ មាស សុខគ្រី ដែលជាគ្រូបង្ហាត់គុនខ្មែរក្នុងសាលាគុនតាព្រហ្មមានជ័យ លោកបានឲ្យដឹងថា៖ លោកបានចាប់ដៃគូជាមួយលោក ស្រ៊ឺ ស្រេង ហៅ (សំណព្វ)ដែលជាប្រធានកីឡា Website, Page Keila Daily និង ជាប្រធានគ្រប់គ្រងកីឡានៅ PNN, ដោយលោកគ្រូ មាស សុខគ្រី នឹងបើកភ្លើងខៀវឲ្យលោក ស្រ៊ឺ ស្រេង ហៅ (សំណព្វ)ដឹកនាំកីឡាកររបស់លោកចេញទៅប្រកួតនៅក្រៅស្រុកបាន ពោលគឺធ្វើជាប្រម៉ូទឺតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះលោកគ្រូ មាស សុខគ្រី ត្រៀមនឹងដូរឈ្មោះក្លឹប ដោយដូរឈ្មោះពីសាលាគុនតាព្រហ្មមានជ័យ មកជាសាលាគុន មាស សុខគ្រីគុនខ្មែរ វិញ។ មូលហេតុដែលលោកគ្រូដូរឈ្មោះក្លឹប ក៏ដោយសារតែមិនមានអ្នកជួយឧបត្ថម្ភដូចពីមុន ដូច្នេះហើយទើបលោកសម្រេចដូរឈ្មោះក្លឹបតែម្តង៕