ទស្សនិកជនមួយចំនួនមានការខឹងសម្បា ចង់ឲ្យ Floyd Mayweather និង Logan Paul សងលុយទៅពួកគេវិញ
ជំនួបគ្នារវាង Floyd Mayweather និង Logan Paul ត្រូវបានបញ្ចប់ដោយគ្មានអ្នកឈ្នះ និង អ្នកចាញ់ ស្របពេលដែល Floyd ទទួលបានទឹកប្រាក់១០០លានដុល្លារ និង Logan ទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រដែលបានទស្សនាការប្រកូតអ្នកទាំងពីរ គឺមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺពួកគេមានការខឹងសម្បា ព្រមទាំងទាមទារឱ្យសងប្រាក់វិញសម្រាប់ការទស្សនាតាម streaming ព្រោះតែមានការរអាក់រអួល។
ដោយសារតែជំងឺរាតត្បាតកូវិដ១៩ បានធ្វើអោយអ្នកគាំទ្រជាច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តទិញ streaming ទស្សនាតាមគេហដ្ឋានរាងៗខ្លួន ដោយត្រូវចំណាយ៥០ដុល្លារ សម្រាប់ទស្សនាព្រឹត្តិការរបស់កីឡាករទាំងពីរ គ្រាដែលធ្វើឡើងនៅឯកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami រដ្ឋ Florida។ តែផ្ទុយមកវិញបែរជាមិនអាចមើលឃើញនៅពេលដែលការប្រកួតចាប់ផ្តើមផ្សាយ ដោយសារតែបញ្ហាបច្ចេកទេសផ្សាយយឺតជាង១ម៉ោងនេះហើយ ក៏បានធ្វើអោយអ្នកគាំទ្រមានការខកចិត្តនៅពេលដែលពួកគេមិនអាចមើលការប្រកួតរវាង Ochocinco vs Maxwell ។ ទោះបីជាមានបញ្ហាបច្ចេកទេសក្នុងការផ្សាយតាម Streaming ប៉ុន្តែក្រុមការងារក៏បានជូនដំណឹងតាមរយៈ Twitter ចំពោះបញ្ហានេះដែរ តែអ្នកគាំទ្រមួយចំនួនចង់អោយខាងក្រុមហ៊ុនសងជំងឺចិត្តនិងប្រគល់ថវិការអោយទៅពួកគេវិញ៕