នៅ ស្រីពៅ បានត្រឹមមេដាយសំរិទ្ធក្រោយរបួសពេលប្រកួតជាមួយវៀតណាម
កីឡាការិនីសកលជម្រើសជាតិកម្ពុជា នៅ ស្រីពៅ បានជួបរឿងខកចិត្តបន្ទាប់ពីរងរបួសពេលប្រកួតជាមួយកីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ នាប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃនេះ។ ការប្រកួតទឹកទី១ នៅ ស្រីពៅ ធ្វើបានយ៉ាងល្អប៉ុន្តែចូលដល់ទឹកទី២ ម្ចាស់មេដាយមាសថ្នាក់ជាតិបានជួបរឿងអាក្រក់ដោយរបួសគ្រិចកជើងធ្វើអោយបោះបង់ការប្រកួតតែម្តង ដូចនេះកីឡាការិនីមកពីក្លិប តាឡីដំរីមានរិទ្ធ បានត្រឹមមេដាយសំរិទ្ធតែប៉ុណ្ណោះ ក្នុងការប្រកួតនេះ បន្ទាប់ពីចាប់ឆ្នោះឡើងដល់វគ្គនេះ ។
តាមការបញ្ជាក់ពី នៅ ស្រីពៅ ថារបួសនេះខាងគ្រូពេទ្យតំរូវអោយសម្រាកច្រើនខែ ទើបអាចវិលចូលហ្វឹកហាត់បាន ខណៈរូបនាងត្រូវបានក្លិបប្រដាល់នាប្រទេសជប៉ុនស្នើសុំទៅហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ឆ្នាំផងដែរ ៕