UFC ត្រៀម១៥លានដុល្លារឲ្យ Khabib ដើម្បីប្រកួតជាមួយ McGregor សារជាថ្មីម្តងទៀត
អ្នកប្រដាល់ក្នុងទ្រុង Khabib Nurmagomedov ត្រូវបានស្ថាប័ន UFC ផ្ដល់ទឹកប្រាក់ដល់ទៅ ១៥លានដុល្លារ ប្រសិនបើគេព្រមប្រកួតសាជាថ្មីទល់នឹង Conor McGregor។
Khabib បានផ្ដួល McGregor ត្រឹមទឹកទី៤ នៃកម្មវិធី UFC 229 ហើយថែមទាំងបានបង្កជាអំពើហិង្សា ដែលធើ្វឲ្យក្រុមរបស់កីឡាករទាំងសងខាង រងរបួសបន្ដិចបន្ដួចផងដែរ។
យ៉ាងណាក្ដីពេលនេះ មានសេចក្ដីរាយការណ៍មួយចំនួនបានបញ្ជាក់ថា ស្ថាប័នឈឺសាច់ខាងលើនេះ បានផ្ដល់នូវកញ្ចប់ទឹកប្រាក់យ៉ាងធំរហូតដល់ទៅ១៥លានដុល្លារអាមេរិក ឲ្យទៅកីឡាករវ័យ៣០ឆ្នាំ ដើម្បីធើ្វការប្រកួតសាជាថ្មីទល់នឹង Conor McGregor។
សូមបញ្ជាក់ថា អនាគតរបស់ Khabib ជាមួយស្ថាប័ន UFC នៅមិនទាន់ប្រាកដ១០០% នោះទេ ក្រោយពីរូបគេគំរាមថា នឹងដើរចេញពីស្ថាប័នមួយនេះ ប្រសិនបើពួកគេហ៊ានធើ្វការពិន័យទៅដល់មិត្ដរបស់គេឈ្មោះ Zubaira Tukhugov៕