
លោក Park Hang Seo ប្រើយុទ្ធសាស្រ្តរបស់លោកដ៏មានប្រសិទ្ធភាពទម្លាក់ ហ្សកសដានី ទាំងមិនគួរឲ្យជឿ
ក្រុមជើងឯក AFF Suzuki Cup 2018 វៀតណាម បានទម្លាក់ ជើងខ្លាំងនៅតំបន់អារ៉ាប់ ហ្សកដានី ដោយបាល់ 11ម៉ែត្រ កាត់សេចក្តី នៅវគ្គ16 ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី1 នៅអាស៊ី AFC Asian Cup 2019 ធ្វើឲ្យ ហ្សកដានី យំហួសចិត្ត ព្រោះមកធ្លាក់ក្រោមស្នាដៃវៀតណាម ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសជោគជ័យបំផុតនៅអាស៊ាន លោក Park Hang Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ប្រើប្រាស់យុទ្ធសាស្ត្រដ៍ជោគជ័យបំផុតរបស់លោក គឺនៅពេលដែលក្រុមខ្លួនចាញ់ប្រៀបគូរសត្រូវ លោកតែងតែយកក្បួន ការពារជាធំ និងការវាយបក ហើយគោលដៅសំខាន់របស់លោកគឺ ទប់ស្កាត់គ្រាប់បាល់ ហើយយកឈ្នះលើបាល់ 11ម៉ែត្រ កាត់សេចក្តី។ ជាក់ស្តែងក្បួននេះ ពេលលេងជាមួយក្រុមខ្លាំងៗ វៀតណាមតែងតែធ្វើបានល្អ ហើយអាចទម្លាក់ក្រុមខ្លាំងជាច្រើន ។
ក្នុងការប្រកួតផ្ទាល់ គឺហ្សកដានីបើកការនាំមុខមុន នៅនាទី 39′ ដោយកីឡាករ Baha’ Abdel Rahman ធ្វើឲ្យប្រិយមិត្តហ្សកដានីសប្បាយរីករាយជាខ្លាំង។ ប៉ុន្តែការសប្បាយរីករាយនេះ បានសាបសូន្យទៅវិញ ដោយកីឡាករ Nguyen Cong Phuong បានតាមស្មើឲ្យវៀតណាម នៅនាទី 51′ នាំឲ្យប្រិយមិត្តវៀតណាមមានក្តីសង្ឃឹមឡើងវិញ។ លទ្ធផលស្មើនេះ បន្តរហូតដល់ការទាត់បាល់ 11ម៉ែត្រ កាត់សេចក្តី វៀតណាម បានយកឈ្នះ ហ្សកដានី ដោយបាល់ 11ម៉ែត្រកាត់សេចក្តី 4:2 ធ្វើឲ្យកីឡដ្ឋាន មានសំឡេងយំផង និងសំឡេងសប្បាយរីករាយផង។
ដូច្នេះក្នុងនាមយើងជាប្រទេសស្ថិតក្នុងតំបន់អាស៊ានដូចគ្នា សូមអបអរសាទរចំពោះវៀតណាម ដែលបានឡើយទៅវគ្គ 8ក្រុមចុងក្រោយ ប៉ុន្តែមិនទាន់ដឹងថា ត្រូវប៉ះក្រុមណាទេ រងចាំក្រុមផ្សេងៗ ប្រកួតបញ្ចប់ទើបដឹង។