
គ្រូក្លឹប PKNS FC ប្រាប់មូលហេតុដែលរូបលោកជ្រើសរើសយក ចាន់ វឌ្ឍនាកា
បន្ទាប់ពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេច ផ្ទេរ ទៅ កាន់ ក្លឹប ថ្មី PKNS FC នៃក្របខណ្ឌកំពូលម៉ាឡេស៊ី ក្រោយពីធ្វើការចរចារគ្នានៅលើលក្ខខ័ណ្ឌផ្សេងៗអស់រយៈពេល១ខែរួចមក នេះជាលើកទី២ហើយដែលសមាជិករបស់ក្រុមគោព្រៃកម្ពុជាបានទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី បន្ទាប់ធ្លាប់ចំណាយពេលជើងទី១នៅរដូវកាល២០១៨ ជាមួយ Pahang FA មុនវិលមកបឹងកេតសារជាថ្មីវិញ។
ជាមួយគ្នានេះដែរ គ្រូបង្វឹកក្លឹប PKNS FC គឺលោក K. Rajagopa បាននិយាយប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលរូបលោកជ្រើសរើសយកកីឡាករកម្ពុជា ដោយសារតែកីឡាករនេះមានបទពិសោធន៌ជាមួយក្រុមជំរើសជាតិកម្ពុជា ក៏ដូចជាធ្លាប់ប្រកួតមានបទពិសោធន៌ជាមួយនឹងក្លឹប Pahang កាលពីមុនមក ហើយការចូលរួមរបស់រូបគេនឹងកាត់តែនំឲ្យប្រព័ន្ធប្រយុទ្ធរបស់យើងមានឥទ្ធិពលខ្លាំងជាមុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរដឹងដែរថា PKNS FC បង្កើតឡើងតាំងពីឆ្នាំ១៩៦៧ ហើយនៅឆ្នាំ២០១៤ក្រុមនេះត្រូវធ្លាក់ទៅលេងនៅលីកទី២ម៉ាឡេស៊ី ដោយចំណាយពេល២ឆ្នាំ ទើបអាចត្រលប់ឡើងមកលីគកំពូលវិញរហូតដល់បច្ចុប្បន្ន សមិទ្ធផលដ៏ល្អបំផុតរបស់ PKNS គឺទទួលបានចំណាត់ថ្នាក់លេខ៣នៅលីគកំពូលម៉ាឡេស៊ីនៅរដូវកាល២០១៨ ៕