លោក Klopp សរសើរគ្រូបង្វឹកក្លឹប Bayern Munich គួរតែជាប់ជាអ្នកគ្រប់គ្រងប្រចាំឆ្នាំ
(BC-99)
លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool និយាយថាលោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich គួរតែទទួលបានពានរង្វាន់អ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំ។
លោក Klopp បានសុំអភ័យទោសដល់លោក Flick បន្ទាប់ពីត្រូវបានបោះឆ្នោតជាបេក្ខភាពសម្រាប់ពានរង្វាន់ ESPN Manager of the Year មុនអ្នកចាត់ការទូទៅក្រុម Bayern Munich រូបនេះ។ គ្រូបង្វឹករបស់ហង្សក្រហមបានទទួលពានរង្វាន់កិត្តិយសនេះបន្ទាប់ពីបានជួយឱ្យក្រុមឈ្នះ Premier League ដែលជាពានរង្វាន់ដំបូងរយៈពេល៣០ឆ្នាំសម្រាប់ក្រុមដែលមានមូលដ្ឋាននៅ Anfield ខណៈដែល Bayern បានឈ្នះពានរង្វាន់កំពូលក្នុងស្រុក Bundesliga, DFB-Pokal Cup រួមទាំងពានរង្វាន់ Champions League ថែមទៀត។
ហាក់ដូចជាបន្ទាបខ្លួនលោក Jurgen Klopp បាននិយាយថា “លោកមិនចាប់អារម្មណ៍ពេកទេចំពោះពានរង្វាន់បុគ្គលបែបនេះ។ វាគួតែជារបស់លោក Flick។ ខ្ញុំជឿថាគាត់គួរតែជាម្ចាស់ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ។ តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានផ្តល់សម្លេងគាំទ្រមកលើរូបខ្ញុំ”។