
L.Suarez នៅតែមានឈ្មោះក្នុងក្រុមជំរើសជាតិទោះមានបញ្ហារបួសបន្តិចបន្តួចក៏ដោយ
ខ្សែប្រយុទ្ធធ្មេញតាន់ Luis Suares និងបង្ហាញវត្តមានក្នុងក្រុមជំរើសជាតិអ៊ុយរ៉ាហ្កាយសំរាប់ព្រឹត្តិការណ៏ Copa America ឆ្នាំ២០១៩ ដែលនិងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ។
ក្រុមជើងឯក La Liga បានបើកភ្លើងខៀវអោយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំចូលរួមក្នុងក្រុមជំរើសជាតិ ដើម្បីដឹកនាំក្រុមធ្វើដំណើរទៅប្រទេសប្រេស៊ីលប្រកួតប្រជែងក្នុងព្រឹត្តិការណ៏ដ៏ធំមួយនេះ ដែលត្រូវប្រកួតបើកឆាកជាមួយ Ecuadro ក្នុងទីក្រុង Belo Horizonte។
អតីតកីឡាកររបស់ក្រុមហង្សក្រហមរូបនេះទើបតែជាពីរបួសជង្គង់ថ្មីៗប៉ុន្តែស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យនៅឡើយ ដែលធ្វើអោយរូបគេអវត្តមានការប្រកួត Copa del Rey វគ្គផ្តាច់ព្រ័ត្រ Barcelona ត្រូវចាញ់ក្រុមប្រជែវខ្មៅ Valencia។
គ្រូបង្វឹករបស់ក្រុមជំរើសជាតិអ៊ុយរ៉ាហ្កាយ Oscar Tabarez បានសំរេចចិត្តបញ្ចូលឈ្មោះរបស់ Suarez ក្នុងក្រុមជំរើសជាតិ២៣នាក់ ដើម្បីសង្ឃឹមថាគេជាកីឡាករដែលពង្រឹងប្រព័ន្ធប្រយុទ្ធបានល្អ។ គេជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាន៤លើក ពេលដែលអ៊ុយរ៉ាហ្កាយឈ្នះពានរង្វាន់ Copa America លើកទី១៥កាលពីឆ្នាំ ២០១១។