មូលហេតុមួយចំនួននេះហើយដែល Real Madrid ម្ដងខ្លាំង ម្ដងខ្សោយ
ការប្រកួតទម្រង់លេង និងកីឡាករដដែលៗពីសំណាក់អ្នកចាត់ការ Zinedine Zidane គឺជាហេតុផលមួយនៃលទ្ធផលមិនឋិតឋេររបស់ Real Madrid ក្នុងរដូវកាល២០២០/២០២១។
ឥឡូវយើងមកអានការវិភាគលម្អិតពីអ្នកសារព័ត៌មាន Marca ស្ដីពីហេតុផលបន្ថែមទៀត ៖
១. ចូលចិត្តប្រើទម្រង់លេង និងកីឡាករដដែលៗ
Marca លើកឡើងថា លោក Zidane មិនសូវប្ដូរទម្រង់លេងទេ ហើយពឹងផ្អែកតែលើកីឡាករចាស់ៗលេងពីមួយប្រកួតទៅមួយប្រកួតធ្វើឲ្យពួកគេហត់នឿយ។
២. មិនសូវមានទំនុកចិត្តលើក្មេងៗ
Martin Odegaard, Vinicius Junior, Eder Militao និង Rodrygo Goes ជាដើមមិនសូវទទួលបានឱកាសលេងទេ។ វាពាក់ព័ន្ធនឹងទំនុកពីលោក Zidane។
៣. គូប្រជែងចាប់ចំណុចខ្សោយបាន
Real Madrid មិនសូវមានអ្វីថ្មីទេ។ Toni Kroos, Luka Modric និង Benzema សុទ្ធតែលេងយូរឆ្នាំ ដូច្នេះគូប្រជែងអាចចាប់ចំណុចខ្លាំង និងចំណុចខ្សោយបាន។
៤. មិនសូវយកចិត្តទុកដាក់
រដូវកាលនេះ Real Madrid ធ្វើបានល្អពេលប៉ះក្រុមធំៗដូចជា Barcelona, Atletico Madrid និង Sevilla តែបែរជាពិបាកពេលប៉ះ Elche, Valencia, Cadiz និង Alaves។ កីឡាករមិនសូវចេះច្នៃប្រឌិតពេលប៉ះក្រុមលេងការពារខ្លាំង។
៥. ការពារមិនសូវបានល្អ
អ្នកចាំទី និងខ្សែការពារដទៃទៀតត្រូវប្រឹងប្រែងបន្ថែម៕