ក្រុមអាហ្សង់ទីនទៅដល់ឥណ្ឌូណេស៊ី តែគ្មាន Messi និងតារាមួយចំនួនទៀតទេ
ក្រុមជម្រើសជាតិអាហ្សង់ទីនបានធ្វើដំណើរដល់ទីក្រុងហ្សាការតាជាផ្លូវការហើយនារាត្រីថ្ងៃសុក្រទី ១៦ មិថុនា សម្រាប់ត្រៀមការប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីនាថ្ងៃទី ១៩ ខាងមុខ ។
ការធ្វើដំណើរលើកនេះគេមិនឃើញមានតារាឆ្នើមក្នុងក្រុមដូចជា Lionel Messi, Otamendi, និង Di Maria ចូលរួមឡើយ ដោយអ្នកទាំង៣យកពេលខាងលើដើម្បីសម្រាកលំហែកាយមុនការប្រកួតរដូវកាលថ្មីចូលមកដល់។
បើតាមសារព័ត៌មានអន្តរជាតិ Lionel Messi បានសម្រេចចិត្តទៅអាហ្សង់ទីនដើម្បីសម្រាក ហើយនឹងត្រៀមប្រកួតមិត្តភាពមួយរបស់ Boca Junior មុនទៅ Inter Miami។
ដោយឡែកនៅឥណ្ឌូនេស៊ីឯណោះ សំបុត្រជាង៦ម៉ឺនសន្លឹកត្រូវបានលក់ដាច់អស់។ គ្រាន់តែដឹងដំណឹងអត់មាន Messi ភ្លាម អ្នកគាំទ្រឥណ្ឌូនេស៊ី បានទាមទារថ្លៃសំបុត្រវិញ៕