Pochettino ជឿថា Chelsea ហោចណាស់ក៏បានលេខ៤ដែរ
អ្នកចាត់ការ Chelsea លោក Mauricio Pochettino និយាយថាក្រុមរបស់លោក ហោចណាស់ក៏អាចទទួលបានថ្នាក់លេខ៤ដែរ។
ក្រុមតោខៀវកំពុងឈរនៅលេខរៀងទី ១១ ក្នុងតារាង Premier League មាន៣៩ ពិន្ទុក្រោមក្រុមលេខ ៤ Aston Villa ១៧ពិន្ទុ។
FA Cup គឺជាឱកាសតែមួយគត់របស់ពួកគេ បើទោះត្រូវជួបម្ចាស់ផ្ទះ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្តី។
លោក Pochettino បាននិយាយថា “យើងដឹងយ៉ាងច្បាស់អំពីអ្វីដែលយើងកំពុងធ្វើ។ នោះហើយជាមូលហេតុដែលខ្ញុំសើច។ ខ្ញុំមិនទទួលយកវាដោយផ្ទាល់ទេ នៅពេលដែលអ្នកគាំទ្រនិយាយរិះគន់៕