
Buffon ថា ការចាញ់ Man UTD កាលឆ្នាំ២០១៩ ជារឿងស្ដាយបំផុត
ចាញ់ Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលឆ្នាំ២០១៩ ជារឿងដ៏គួរឲ្យស្ដាយបំផុតសម្រាប់អ្នកចាំទី Gianluigi Buffon។
នាពេលនោ Buffon បានលេងនៅ Paris Saint Germain ជាមួយ Neymar, Kylian Mbappe , Thiago Silva, Edinson Cavani, Angel Di Maria , Marco Verratti, Dani Alves ហើយឈ្នះលីគកំពូលបារាំង និង French Cup តែចាញ់ Man UTD នៅ UCL។
“PSG មានភាពលេចធ្លោខ្លាំងនៅពេលនោះ ខ្ញុំថែមទាំងបានប្រាប់ប្រពន្ធរបស់ខ្ញុំអំពីឱកាសឈ្នះពាន Champions League។ យើងបានយកឈ្នះ Man United ក្នុងជើងទី១ វគ្គ១៦ក្រុម តែនៅតែចាញ់។ នៅពេលនោះ MU មានតែ David de Gea, Romelu Lukaku ឬ Marcus Rashford ជាកីឡាករមានបទពិសោធប៉ុណ្ណោះ ហើយនៅសល់ជាយុវជន។ នេះជារឿងសោកស្ដាយដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំ។” នេះជាការបញ្ជាក់របស់អ្នកចាំទីវ័យ៤៤ឆ្នាំ៕