
Adebayor ប្រកាសចូលនិវត្តន៍
Emmanuel Adebayor បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករជាមួយនឹងវីដេអូមួយ រួមទាំងគ្រាប់បាល់ដ៏សម្រាប់ Manchester City ទល់នឹងអតីតក្លិប Arsenal ។
ខ្សែប្រយុទ្ធតូហ្គោវ័យ៣៩ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងរយៈពេល៣ឆ្នាំកន្លះនៅក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីផ្ទេរពី Monaco ក្នុងឆ្នាំ២០០៦ដោយរកបាន៦២គ្រាប់ ហើយនៅឆ្នាំ២០០៨ បានទទួលពានរង្វាន់ African Footballer of the Year និងជាប់ឈ្មោះក្នុងក្រុម PFA Premier League Team of the Year។ .
ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែកក្កដាឆ្នាំ២០០៩ គេបានចូលរួមជាមួយ Manchester City ក្នុងតម្លៃ២៥លានផោន៕