Ozil ប្រកាសចូលនិវត្តន៍
Mesut Ozil បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់ក្នុងវ័យ៣៤ឆ្នាំ។
អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ខាងលើធ្លាប់លើកពានបាន៥គ្រឿងក្នុងអាជីពជាកីឡាករ ហើយក្នុងនោះមាន FA Cup ៤ដង និង La Liga ក្នុងឆ្នាំ២០១២។ គេធ្លាប់ជាប់ជម្រើសជាតិអាល្លឺម៉ង់៩២ដង និងបានរួមចំណែកលើកពាន World Cup កាលឆ្នាំ២០១៤។
Ozil បានចាប់ផ្តើមអាជីពនៅ Schalke និង Werder Bremen មុនពេលផ្លាស់ទៅ Real Madrid រដូវក្តៅឆ្នាំ ២០១០ ដោយឈ្នះ La Liga, Copa del Rey និង Spanish Super Cup ។
គេបានចូលរួមជាមួយ Arsenal ក្នុងតម្លៃកំណត់ត្រាក្លិប៤២លាន៤សែនផោនក្នុងខែកញ្ញា ឆ្នាំ២០១៣៕