Man UTD និង Newcastle កក់កៅអីវគ្គ៤ក្រុម League Cup
Manchester United និង Newcastle United បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup រដូវកាល២០២២/២០២៣ ក្រោយឈ្នះគូប្រជែងរៀងៗខ្លួនក្នុងវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។
ក្រុមបិសាចក្រហមបានយកឈ្នះ Charlton Athletic ៣ទល់នឹង០ ខណៈក្រុមសារិកាព្រៃទម្លាក់ Leicester City ដោយលទ្ធផល ២ទល់នឹង០។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងបន្ត២គូទៀតនៅរាត្រីនេះដែលមាន Nottingham Forest ទទួល Wolverhampton ខណៈ Manchester City ទៅផ្ទះ Southampton៕