Abraham ជាកីឡាករអង់គ្លេសរកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាលនៅ Serie A
Tammy Abraham បានក្លាយជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៅ ក្របខណ្ឌកំពូលអ៊ីតាលី ឬ Serie A ក្រោយរបំប៉ោងសំណាញ់បាន២គ្រាប់សម្រាប់ Roma ក្នុងជ័យជម្នះ៣ទល់នឹង០លើ Torino។
អតីតខ្សែប្រយុទ្ធ Chelsea រកបានគ្រាប់ទី១៦ និង១៧របស់គេសម្រាប់ក្រុមលោក Jose Mourinho ក្នុងការប្រកួតចុងក្រោយនៅរដូវកាលនេះ។
អតីកីឡាករអង់គ្លេសដំបូងគេដែលរកបានច្រើនគ្រាប់បំផុត គឺលោក Gerry Hitchens ដែលរកបាន១៦គ្រាប់នៅ Inter Milan រដូវកាល១៩៦១/១៩៦២។
Abraham បានចូលរួមជាមួយ Roma កាលខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃ៣៤លានផោនពី Chelsea៕