ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបង្ហាញឯកសណ្ឋានថ្មីសប្ដាហ៍ក្រោយ
ថ្ងៃសុក្រ ទី២៧ ខែឧសភា ឯកសណ្ឋានថ្មីសម្រាប់ក្រុមធំជម្រើសជាតិកម្ពុជានឹងត្រូវបានបង្ហាញលើទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ឯកសណ្ឋានថ្មីនឹងត្រូវបង្ហាញ មុនការប្រកួតមិត្តភាពអន្តរជាតិតទល់ទីម័រខាងកើតនៅថ្ងៃទី០២ ខែមិថុនា និងយុទ្ធនាការជម្រុះ AFC Asian Cup 2023 ក្នុងប្រទេសឥណ្ឌា នាខែដដែល។
តាមពិតទៅ កម្ពុជាបានប្រើឯកសណ្ឋានក្រុមហ៊ុនថ្មីរួចម្ដងហើយអំឡុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យ៉ាងណា ឯកសណ្ឋានថ្មីនោះត្រូវបានធ្វើឡើងសម្រាប់តែព្រឹត្តិការណ៍ AFF U23 នោះប៉ុណ្ណោះ៕