វិសាខាដកខ្លួនពីលីគកំពូល និងពានសម្ដេចតេជោ ហ៊ុន សែន
ក្លិបបាល់ទាត់វិសាខាបានប្រកាសដកខ្លួនពីការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីពេលនេះតទៅ។
ខាងក្រោមជាការបញ្ជាក់លម្អិត
“៖ ក្លិបកីឡាបាល់ទាត់ វិសាខា សូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ គិតចាប់ពីសប្ដាហ៍ទី២៤ តទៅ។
“ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចាប់ពីពេលនេះតទៅ។”
វិសាខាត្រូវបានបង្កើតឡើងចុងឆ្នាំ២០១៦ និងបានចូលរួមប្រកួតក្នុងលីគទី២កម្ពុជារដូវកាល២០១៧ ហើយឡើងទៅលីគកំពូលរដូវកាល២០១៨ក្នុងនាមជាជើងឯកលីគ២។ វិសាខាឈ្នះជើងឯកសម្ដេចតេជោ ៣រដូវកាលជាប់គ្នា ពីឆ្នាំ២០២០ដល់២០២២៕