Gareth Bale អាចនិងចូលរួមជាមួយ Tottenham ប្រសិនបើ Real Madrid យល់ព្រមលើកិច្ចព្រមព្រៀងក្នុងការដោះដូរ
(BC-99)
មិនដល់រយៈពេល ២៤ ម៉ោងឡើយ Bale អាចនឹងចាកចេញពី Real Madrid ដើម្បីវិលត្រឡប់មកកាន់ Tottenham វិញបន្ទាប់ពីគេបានឃ្លាតឆ្ងាយអស់រយៈពេល ៧ ឆ្នាំនៅប្រទេសអេស្ប៉ាញ។
លោក Jose Mourinho ដែលចង់បានកីឡាកររូបនេះយកមកធ្វើជាសមាជិកប្រយុទ្ធរបស់ខ្លួនតាំងពីលោកនៅដឹកនាំក្រុម Manchester United ត្រូវបានរាយការណ៍ថាកំពុងដាក់ការចរចាយកកីឡាករសញ្ជាតិ វែលហ៍ មកកាន់ទឹកដី Tottenham Hotspur វិញម្តង។
បើតាម Jonathan Barnett ដែលជាកំពូលភ្នាក់ងារដោះដូរកីឡាករបានប្រាប់ ESPN កាលពីដើមខែនេះថា Bale បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដើរចេញពីភាពសោះកក្រោះនៅ Santiago Bernabeu ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងមិនប្រកែកថាក្លិបណានុះទេ សំខាន់អោយតែ Real Madrid បើកភ្លើងខៀវអោយគេចាកចេញ។
បើយោលទៅលើក្រុមហ៊ុនភ្នាល់មួយនៅប្រទេសអេស្ប៉ាញបានដាក់ហាងឆេង ចាក់ ៨ សង ១៥ ប្រសិនបើភ្នាល់ថា Gareth Bale នឹងចាកចេញពី Real Madrid ដែលនេះវាបានបង្ករទៅជាព័ត៌មានដែលបានឈ្លិចសួរពីរឿងនេះទៅកាន់ Bale និង ក្រុមគ្រួសារគេតែម្តង។
តាមពិតទៅកិច្ចសន្យារបស់ Bale មានសុពលភាពរហូតដល់ឆ្នាំ ២០២២ ឯណោះខណៈដែលប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់គេមាន ៦០០,០០០ ផោន ដែលនេះក៏ជាការធ្វើឱ្យមានផលវិបាកសម្រាប់ក្លឹបផ្សេងទៀតដែលចង់ទិញរូបគេផងដែរ។
គួរបញ្ជាក់ដែរថាលោក Zinedine Zidane អ្នកចាត់ការទូរទៅរបស់ អធិរាជស Real Madrid ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូល Bale ឱ្យចុះហត្ថលេខាទៅក្រុម Jiangsu Suning របស់ចិនម្តងរួចមកហើយ ក៏ប៉ុន្តែត្រូវបាន Bale ច្រានសំណើរនេះចោល។