Scholes ថា Man UTD លេងដូចក្រុមអាយុ១០ឆ្នាំក្រោយចាញ់នៅទួរគីយប់មិញ
Paul Scholes អតីតខ្សែបម្រើ Manchester United បានរិះគន់កីឡាករបិសាចក្រហមបច្ចុប្បន្នថា លេងដូចក្រុមកូនក្មេងអាយុក្រោម១០ឆ្នាំ។
កីឡាករឈ្នះ UEFA Champions League ពីរលើកនៅ Man UTD ថ្លែងបែបនេះក្រោយចាញ់ Istanbul Basaksehir ក្នុងការប្រកួត UCL នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ដោយលទ្ធផល២ទល់នឹង១។
ជាក់ស្ដែងនៅនាទី១២ Demba Ba មានឱកាសអូសបាល់ទៅទាត់បញ្ចេញទី ដោយមានតែខ្សែការពារ Man UTD ម្នាក់ដេញតាម។ ដល់នាទី៤០ Edin Visca ឈរទាត់បន្ថែមគ្រាប់ទីពីរ ដោយមិនមានខ្សែការពារបិសាចក្រហមតាមបិទឡើយ។
Scholes និយាយបែបនេះ “៖មើលទៅគួរឲ្យអស់សំណើចណាស់។ វាជាកំហុសកីឡាករ មិនមែនដោយសារគ្រូទេ។ លេងអ៊ីចឹងៗមើលតែក្មេង U10។ មិនដឹងជាខ្សែការពារម៉េចទេ អស់និយាយតែម្ដង។”
ចំណែក Rio Ferdinand វិញរីះគន់ចំៗតែម្ដង ថា ខ្សែការពារ Man UTD ពិតជាអន់ហួស។
ឆ្លងកាត់ការប្រកួត៣លើក Manchester United និង RB Leipzig មាន៦ពិន្ទុដូចគ្នា ខណៈ Istanbul Basaksehir និង Paris Saint Germain មាន៣ពិន្ទុ៕