
Ole Gunnar Solskjaer៖ ចាញ់២ប្រកួតជាប់ៗគ្នាគឺដូចជាត្រូវមួយដៃម៉ាត់ចូលពោះអញ្ចឹង!
ក្រុមបិសាចក្រហម Manchester United កាលពីយប់មិញ បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Istanbul Basaksehir ២ទល់នឹង១ នៃការប្រកួតទី៣នៅពានរង្វាន់ UEFA Champions League ពូល H។
នេះគឺជាបរាជ័យលើកទី២របស់ក្រុមលោក Ole Gunnar Solskjaer ក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីចាញ់ក្រុមកាំភ្លើងធំ Arsenal ១ទល់នឹង០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកជនជាតិន័រវេសនិយាយថា៖ “ការចាញ់២ប្រកួតជាប់ៗគ្នាគឺដូចជាត្រូវមួយដៃមាត់ចូលពោះអញ្ចឹង ហើយវាគឺជារឿងដ៏លំបាកសម្រាប់យើង។ វាពិតមិនងាយស្រួលទេក្នុងការត្រឡប់មករកភាពវិជ្ជមានវិញសម្រាប់ក្រុមទាំងមូល ប៉ុន្តែនៅពេលរឿងមួយដែលខ្ញុំអាចធ្វើបាននោះគឺឱ្យកីឡាករទាំងអស់មានស្មារតីឡើងដើម្បីប្រយុទ្ធនៅប្រកួតក្រោយ។”
គួរឱ្យថា Manchester United នឹងត្រូវធ្វើដំណើរទៅផ្ទះរបស់ Everton នៅថ្ងៃសៅរ៍នេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាបន្តទៀត។