អតីតក្លឹបចាស់របស់ Gerrard សម្រេច យកបានកីឡាករឆ្នើមរបស់ Man United
កីឡាករ Amad Diallo បស់ក្រុម Manchester United សម្រេចចូលរួមជាមួយក្រុមបាល់ទាត់ Rangers នេះបើយោងតាមលោកFabrizio Romano ។
ក្លឹប Manchester United និង Rangers បានឈានដល់កិច្ចព្រមព្រៀងលើការខ្ចីជើងកីឡាករវ័យក្មេង Amad Diallo ខណៈ ពេលនេះ Amad កំពុងស្ថិតនៅស្កុតឡែនដើម្បីត្រៀមពិនិត្យសុខភាព។
យ៉ាងណាមិញ Manchester United ជឿជាក់លើគាត់ថាការដាក់ឲ្យរូបគេខ្ចីជើងគឺជារឿងល្អ ព្រោះអាចបង្កើនទេពកោសល្យរបស់គេសម្រាប់អនាគត។ ហើយកិច្ចព្រមព្រៀងនឹងត្រូវប្រកាសនៅប៉ុន្មានម៉ោងខាងមុខនេះពី Man United។
អត្ថបទ ៖ Monsoon