លើកដំបូងហើយដែលរកឃើញក្រុមធ្លាក់ពី Premier League គ្រប់អស់ទាំងការប្រកួតសល់៣លើក
Fulham បានធ្លាក់ពី Premier League ហើយក្រោយចាញ់ Burnley ក្នុងលទ្ធផល០ទល់នឹង២ នៅថ្ងៃចន្ទ ទី១០ ខែឧសភា។
នេះជាលើកដំបូងហើយដែលរកឃើញគ្រប់ក្រុមធ្លាក់ពីក្របខណ្ឌកំពូលអង់គ្លេសទាំងការប្រកួតនៅសល់៣លើកទៀត ដោយ Fulham ត្រូវបានកាត់ទៅជាមួយ West Bromwich Albion និង Sheffield United ទៅក្របខណ្ឌ Championship។
គ្រាប់បាល់ពី Ashley Westwood នាទី៣៥ និង Chris Wood នាទី៤៤ បានសម្រេចវាសនារបស់ Fulham។
បរាជ័យនេះមានន័យថា ក្រុមលោក Scott Parker នៅក្រោមតំបន់សុវត្ថិភាព១០ពិន្ទុ ខណៈការប្រកួតនៅសល់៣លើកទៀត។ តាមពិតទៅ Fulham ក៏ទើបតែវិលចូល Premier League វិញក្នុងរដូវកាល២០២០/២០២១ ក្រោយចំណាយពេលរដូវកាលមុននៅ Championship។
ចំណែក Burnley វិញក៏បានឱកាសបន្តនៅ Premier League មួយរដូវកាលទៀត ដែលជារដូវកាលទី៤របស់ពួកគេ ដោយឡើងទៅលេខ១៤ ក្រោយឈ្នះ Fulham៕