
Valencia រងបម្រាមពីបទអ្នកគាំទ្រខ្លួនរើសអើងពូជសាសន៍ដាក់ Vinicius Jr.
Valencia ត្រូវបានដាក់ទណ្ឌកម្មដោយការបិទកីឡដ្ឋានមួយផ្នែកសម្រាប់ចំនួន៥ប្រកួតបន្ទាប់ពីមានការបំពានរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធរបស់ Real Madrid Vinicius Jr.។
ប៉ូលិសអេស្ប៉ាញបានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងការរំលោភបំពាននៅកីឡដ្ឋាន Mestalla កាលថ្ងៃអាទិត្យ។
Valencia ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៤៥០០០អឺរ៉ូផងដែរ។
កន្លែងអង្គុយមួយផ្នែករបស់ Valencia នឹងត្រូវបិទ ហើយក្លិបមានពេល១០ថ្ងៃធ្វើការដើម្បីប្តឹងឧទ្ធរណ៍។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក៏បាននិយាយផងដែរថា Vinicius វ័យ២២ឆ្នាំនឹងមិនត្រូវបានព្យួរបន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទីទី៩៧៕