U23 កម្ពុជា ឈ្នះ U23 ហុងកុង ៤-២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានយកឈ្នះក្រុមអាយុក្រោម២៣ឆ្នាំហុងកុង ដោយលទ្ធផល ៤ទល់នឹង២ ក្នុងការប្រកួតជម្រុះ AFC U23 Championship 2022 នៅប្រទេសជប៉ុន ប្រចាំពូល K។
U23 កម្ពុជាបាននាំមុខ ១គ្រាប់មុនក្នុងវគ្គទី១ ពីការទាត់បញ្ចូលទី ដោយសៀង ចន្ធា នាទី៤០។
ចូលដល់វគ្គទី២ ចន្ធា ទាត់ថែមមួយគ្រាប់ទៀតក្នុងនាទី៥៤។ ២នាទីក្រោយ ចន្ធា assist ឲ្យ ស៊ិន កក្កដា ទាត់ចូលគ្រាប់ទី៣។ ដល់នាទី៦១ មិន រតនៈ ទាត់បញ្ចូលទីពីចម្ងាយយ៉ាងល្អចូលមុំ៩០។
ហុងកុង បានតែតបញ្ចូលទីមួយគ្រាប់ក្នុងនាទី៨១ និងការទាត់បាល់១១ម៉ែត្រនាទី៩០+៣។
ថ្ងៃអង្គារ ទី២៦ ខែតុលា ក្រុម U23 កម្ពុជា ត្រូវប៉ះ U23 ជប៉ុន៕